ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចូលរួមពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2019
បញ្ចូលដោយ: NiB
Sunday/November/2019 06:52:01am
នៅថ្ងៃសៅរ៍ទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមការាំងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
អបអរសាទរនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន!
បញ្ចូលដោយ:
Wednesday/October/2019 08:00:43am
នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៩ និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តទទួលបានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន! #ជូនពរប្អូនៗទទួលបានជោគជ័យក្នុងការសិក្សា
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចូលរួមវេទិកាផ្សព្វផ្សាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
បញ្ចូលដោយ: NiB
Tuesday/October/2019 11:35:36am
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចូលរួមវេ ថ្ងៃអង្គារ​ ៩រោច ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចូលរួមវេទិកាផ្សព្វផ្សាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:និងពត៌មានអាហារូបករណ៍ដល់សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងស្រុកព្រៃកប្បាស ខេត្ត​តាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​ ពេជ សោភ័ន​ រដ្ឋលេខាប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស ខេត្តតាកែវ។ #ស្រុកព្រៃកប្បាស
ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សាស្រ្តាចារ្យ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្
បញ្ចូលដោយ: NIB
Wednesday/October/2019 14:57:51pm
ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សាស្រ្តាចារ្យ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំផ្សេងៗទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ មន្រ្តី សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តទៅកាន់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស
បញ្ចូលដោយ: NIB
Tuesday/October/2019 10:51:05am
ថ្ងៃចន្ទ ១ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកស្រី អ៊ូ ព្រំសុធារី បានដឹកនាំ មន្រ្តី សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តទៅកាន់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស
ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ និងបរិញ្ញាបត្ររងជំនាន់ទី២៩
បញ្ចូលដោយ: NIB
Thursday/September/2019 12:47:57pm
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំ ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី១៤ និងបរិញ្ញាបត្ររងជំនាន់ទី២៩
វិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្ត សូមស្វាគមន៍ ថ្នាក់ឆ្នាំសិក្សាថ្មី ២០១៩-២០២០
បញ្ចូលដោយ: NIB
Monday/September/2019 12:47:57pm
សម្រាប់ថ្នាក់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង មានទទួលចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះតទៅ ហើយចាប់ផ្ដើមចូលរៀននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ តទៅ ។
និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រទៅកាន់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ឯ.ក
បញ្ចូលដោយ: NIB
Wednesday/August/2019 10:39:06am
ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានធ្វើដំណើរទស្សនកិច្ចសិក្សាកាន់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ឯ.ក ដើម្បីពិនិត្យមើលសង្វាក់ផលិតកម្មនៃការផលិតនៃក្រុមហ៊ុន
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសហការី បានដឹកនាំនិស្សិតទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន DKSH (Cambodia) Ltd.
បញ្ចូលដោយ: NIB
Saturday/August/2019 15:09:02pm
នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសហការី បានដឹកនាំនិស្សិតទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន DKSH (Cambodia) Ltd. ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានសិក្សាស្វែងយល់ពីប្រវត្តិរបស់ក្រុមហ៊ុន មូលដ្ឋាននៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងសិក្សាស្វែងយល់ពីចំណុចសំខាន់ៗនៃប្រតិបត្តិការជាក់ស្តែងរបស់ក្រុមហ៊ុន DKSH (Cambodia) Ltd.។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ចុះ MoU ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ជោគជ័យ» ដើម្បីបណ្ដុះបណ្ដាលនិស្សិតឱ្យមានសមត្ថភាពការងារ
បញ្ចូលដោយ: NIB
Thursday July 18, 2019
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចុះអនុស្សារណៈយោគយល់ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF) ដើម្បីបណ្ដុះបណ្ដាលនិស្សិតឱ្យមានសមត្ថភាពការងារ និងប្រាក់ស្វែងរកចំណូលខ្ពស់ នៅក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីការលើកកម្ពស់វិស័យអប់រំរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី (CCF)នេះ ក្នុងគោលដៅចូលរួមបណ្ដុះបណ្ដាលឱ្យនិស្សិតមានសមត្ថភាពការងារ និងប្រាក់ចំណូលខ្ពស់។
< Prev12345678910111213141516171819202122232425Next