សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបតំណាង AFD សម្រាប់កម្មវិធី PEEB និងតំណាង អគ្គ.អបវ ដើម្បីពិភាក្សាគម្រោងគូរប្លង់អគារថ្មីសង់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្
បញ្ចូលដោយ: NIB
29-September-2023 09:44:41am
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបតំណាង AFD សម្រាប់កម្មវិធី PEEB និងតំណាង អគ្គ.អបវ ដើម្បីពិភាក្សាគម្រោងគូរប្លង់អគារថ្មីសង់នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ឱ្យមានខ្យល់ចេញចូលបានល្អ និងមានរចនាបថចម្រុះរវាងវប្បធម៌ខ្មែរ និងបារាំង។
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសាប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
បញ្ចូលដោយ: NIB
26-September-2023
នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសាប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
ឯកឧត្តម តឹប​អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំអង្គប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យ បេសកកម្ម គោលដៅ និងគុណតម្លៃ សម្រាប់ដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤-២០២៨របស់វិទ្យាស្ថា
បញ្ចូលដោយ: NIB
21-September-2023 11:47:53am
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តឹប​អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំអង្គប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព ចក្ខុវិស័យ បេសកកម្ម គោលដៅ និងគុណតម្លៃ សម្រាប់ដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤-២០២៨របស់វិទ្យាស្ថាន។
លោក ងួន លក្ខណ: ប្រធានដេប៉ាតឺម៉ង់ម៉ាឃិធីង និងមន្រ្តីការិយាល័យទំនាក់ទំនងស្ថាប័ន-សហគ្រាស​ ដឹកនាំនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មកទស្សនកិច្ចសិក្សា​ នៅក្រុមហ៊ុនខ្មែរ​ប៊ែវើរីជីស KB
បញ្ចូលដោយ: NIB
20-September-2023 12:50:30pm
នាព្រឹកថ្ងៃទី ២០ កញ្ញា​ ២០២៣ លោក ងួន លក្ខណ: ប្រធានដេប៉ាតឺម៉ង់ម៉ាឃិធីង និង លោក​ ញ៉ិល​ គឹមហ៊ុយ អនុប្រធានដេប៉ាតឺម៉ង់ម៉ាឃិធីង និងមន្រ្តីការិយាល័យទំនាក់ទំនងស្ថាប័ន-សហគ្រាស​ ដឹកនាំនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត មកទស្សនកិច្ចសិក្សា​ នៅក្រុមហ៊ុនខ្មែរ​ប៊ែវើរីជីស KB
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តអបអរសាទរ "រមណីយដ្ឋានប្រាសាទកោះកេរ" ដែលត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
បញ្ចូលដោយ: NIB
20-September-2023 08:42:01am
សូមអបអរសាទរ "រមណីយដ្ឋានប្រាសាទកោះកេរ" ដែលត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
បញ្ចូលដោយ: NIB
18-September-2023 12:39:13pm
នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧។
ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងការស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧
បញ្ចូលដោយ: NIB
11-September-2023 09:57:31am
ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងការស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី៧
លោក ទូច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រសហគ្រាស និងលោក ងួន លក្ខណ: ប្រធានដេប៉ាតឺម៉ង់ម៉ាឃិធីង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំនិស្សិតទៅធ្វើទស្សកិច្ចសិក្សានៅរោងចក្រផលិតស្រាបៀរកម្ពុជា
បញ្ចូលដោយ: NIB
07-September-2023 11:52:59am
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ទូច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រសហគ្រាស និងលោក ងួន លក្ខណ: ប្រធានដេប៉ាតឺម៉ង់ម៉ាឃិធីង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំនិស្សិតទៅធ្វើទស្សកិច្ចសិក្សានៅរោងចក្រផលិតស្រាបៀរកម្ពុជា (Khmer Beverages) ក្នុងគោលបំណងដើម្បីឱ្យនិស្សិតមានឱកាសសិក្សាស្វែងយល់ពីខ្សែច្រវ៉ាក់ដំណើរការផលិតកម្មរបស់រោងចក្រផ្ទាល់។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិមន្តព្រះមង្គលបញ្ញាមុនី ឈឿន ឈូក មកធ្វើពិធីអប់រំសីលធ៌មសង្គម និងផ្តល់ឱវាទដល់និស្សិត
បញ្ចូលដោយ: NIB
07-September-2023 10:30:31am
ព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បាននិមន្តព្រះមង្គលបញ្ញាមុនី ឈឿន ឈូក ជាព្រះរាជាគណថ្នាក់កិត្តិយស និងជាធម្មធរខណ្ឌដង្កោ និងជាចៅអធិការវត្តចំការខ្សាច់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មកធ្វើពិធីអប់រំសីលធ៌មសង្គម និងផ្តល់ឱវាទ រួមទាំងធ្វើសមាធិចិត្តជូនដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
កិច្ចប្រជុំស្តីពីការពង្រឹងវិន័យនិងការរៀបចំការប្រឡងឆមាសក្រោមអធិបតីភាពលោកនាយករង ទា អុីវហួត និងលោកនាយករង ឈុន វណ្ណឡេង
បញ្ចូលដោយ: NIB
31-August-2023 15:44:18pm
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តមានកិច្ចប្រជុំស្តីពីការពង្រឹងវិន័យនិងការរៀបចំការប្រឡងឆមាសក្រោមអធិបតីភាពលោកនាយករង ទា អុីវហួត និងលោកនាយករង ឈុន វណ្ណឡេង ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ដេប៉ាតឺម៉ង់និងការិយាល័យ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
< Prev12345678910111213141516171819202122232425Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម