សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ក្រុមហ៊ុន BIMA cambodia បានមកធ្វើបទបង្ហាញពីក្រុមហ៊ុនរបស់ខ្លួនដល់និស្សិតនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NiB
Thursday/February/2019 17:25:22pm
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទា អ៉ីវហួត នាយករងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងកម្មវីធី ធ្វើបទបង្ហាញអំពីក្រុមហ៊ុន Bima Cambodia និងឱកាសការងារជាមួយ Bima Cambodia ជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមកម្មវិធីបោះជំរុំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
បញ្ចូលដោយ: NIB
Friday/February/2019 09:17:54am
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ៤០នាក់បានចូលរួមកម្មវិធីបោះជំរុំនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ឯកឧត្តម តឹប អឿន និងសហការី និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានពាំនាំថវិកាមូលនិធិ NIB ចំនួន ៣ លានរៀល ឧបត្ថម្ភដល់និស្សិតឈ្មោះ ឡាយ តុលា
បញ្ចូលដោយ: NiB
Thursday/January/2019 07:59:27am
នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន និងសហការី និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានពាំនាំថវិកាមូលនិធិ NIB ចំនួន ៣ លានរៀល ឧបត្ថម្ភដល់និស្សិតឈ្មោះ ឡាយ តុលា រៀននៅបន្ទប់ C10 ជំនាញគណនេយ្យ ដោយឪពុកម្តាយ និងបងប្អូនជួបគ្រោះថ្នាក់ចរាចរ ស្លាប់ ៦ នាក់ នៅស្រុក កំពង់ត្របែក ខេត្តព្រៃវែង។
សកម្មភាពបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន សមាជិក នៃសមាគមនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ.......
បញ្ចូលដោយ: NIB
Friday/January/2019 19:24:07pm
ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន សមាជិក នៃសមាគមនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រចាំសាខានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ក្រុមហ៊ុន MaxBIT បានសហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តមកបណ្តុះបណ្តាលជំនាញ MikroTik Configuration ដល់និស្សិតជំនាញព័ត៌មានវិទ្យា
បញ្ចូលដោយ: NIB
Friday/January/2019 11:48:05am
នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុន MaxBIT បានសហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តមកបណ្តុះបណ្តាលជំនាញ MikroTik Configuration ដល់និស្សិតជំនាញព័ត៌មានវិទ្យាចំនួន ៤៥ នាក់។ ការបណ្តុះបណ្តាលនេះដែរក្រុមហ៊ុន MaxBIT មានគោលបំណងបង្ហាញពីការ Configuration ឧបករណ៍ MikroTik និងផ្តល់ឱកាសការងារនិស្សិតរៀនជំនាញព័ត៌មានវិទ្យានៅវិទ្យាស្ថានអោយទៅធ្វើការនៅក្រុមហ៊ុន MaxBIT ផងដែរ។
ពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NiB
Thursday/December/2018 10:27:13am
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានធ្វើពិធីបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតតិពាណិជ្ជសាស្ត្របានយកលិខិតថ្លែងអំណរគុណជូនលោក RayMond Sia, CEO របស់ធនាគារ Canadian
បញ្ចូលដោយ: NiB
Monday/December/2018 19:11:35pm
នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតតិពាណិជ្ជសាស្ត្របានយកលិខិតថ្លែងអំណរគុណជូនលោក RayMond Sia, CEO របស់ធនាគារ Canadian និងសហការីរបស់ធនាគារទងអស់បានទទួលបដិសណ្ឋារកិច្ចដ៏ល្អនិងផ្តល់ការគាំទ្រដល់ NIB ពិសេសផ្តល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូបានធ្វើទស្សនកិច្ចសិក្សានិងនិស្សិតបានធ្វើកម្មសិក្សានិងទទួលបានឱកាសការងារនៅគ្រប់សាខារបស់ក្រុមហ៊ុន។
នាយិការងនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានដឹកនាំនិស្សិតទៅចូលរួមកិច្ចពិភាក្សាទស្សនៈយុវជន ស្តីពី «យុវជនវៃឆ្លាត ត្រូវសង្វាតបង្ការអេដស៍» នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។
បញ្ចូលដោយ: NiB
Thursday/December/2018 06:11:35am
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ អ៊ូ ព្រំសុធារី នាយិការងនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានដឹកនាំនិស្សិតទៅចូលរួមកិច្ចពិភាក្សាទស្សនៈយុវជន ស្តីពី «យុវជនវៃឆ្លាត ត្រូវសង្វាតបង្ការអេដស៍» នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។
ឯកឧត្តម ហ៊ីង ស៉ីដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NiB
Thursday/December/2018 06:04:26am
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ហ៊ីង ស៉ីដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ជ្រាបចំណេះដឹងអំពី «សុខភាពបន្តពូជ អាហារូបត្ថម្ភដល់មនុស្សពេញវ័យ និងការសង្រ្គោះបឋម» ជូនដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានទទួលជួបសំណេះសំណាលការងារជាមួយលោក Chris Chan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Decent Actuarial Consultants Co., Ltd.
បញ្ចូលដោយ: NIB
Wednesday/November/2018 17:52:20pm
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានទទួលជួបសំណេះសំណាលការងារជាមួយលោក Chris Chan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Decent Actuarial Consultants Co., Ltd. និងក្រុមការងារ ដើម្បីពិភាក្សាអំពីការបញ្ជ្រាបជំនាញថ្មីស្តីពីការវិភាគហនិភ័យទាក់ទិននឹងវិស័យធានារ៉ាប់រ៉ង។
< Prev12345678910111213141516171819202122232425Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម