ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
ព័ត៌មាន និងព្រឹត្តិការណ៍
ព័ត៌មាន និងព្រឹត្តិការណ៍

ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសហការី បានដឹកនាំនិស្សិតទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន DKSH (Cambodia) Ltd.

● NIB◷ Saturday/August/2019 15:09:02pm
នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសហការី បានដឹកនាំនិស្សិតទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន DKSH (Cambodia) Ltd. ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានសិក្សាស្វែងយល់ពីប្រវត្តិរបស់ក្រុមហ៊ុន មូលដ្ឋាននៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងសិក្សាស្វែងយល់ពីចំណុចសំខាន់ៗនៃប្រតិបត្តិការជាក់ស្តែងរបស់ក្រុមហ៊ុន DKSH (Cambodia) Ltd.។