សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ពិធីសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ព្រមទាំងគ្រូបង្រៀននិងសិស្សនៃវិទ្យាល័យក្រាំងស្លា ដែលអញ្ជើញមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ
បញ្ចូលដោយ: NIB
Tuesday/May/2018 16:34:44pm
នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ព្រមទាំងគ្រូបង្រៀននិងសិស្សនៃវិទ្យាល័យក្រាំងស្លា ដែលអញ្ជើញមកពីឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មីចំនួន៥០នាក់ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា
បញ្ចូលដោយ: Nib
Thursday/May/2018 14:22:33pm
នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិពាណិជ្ចសាស្រ្តបានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មីចំនួន៥០នាក់ នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា
កម្មវិធីវគ្គបណ្តុះបណ្តាលមូលដ្ឋានដល់យុវជន ក.ក្រ.ក ថ្មី ចំនួន៧០នាក់នៃក្លឹបយុវជន កក្រក ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NIB
Thursday/May/2018 18:35:49pm
ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានបើកកម្មវិធីវគ្គបណ្តុះបណ្តាលមូលដ្ឋានដល់យុវជន កាកបាទក្រហមកម្ពុជាថ្មីចំនួន៧០នាក់នៃក្លឹបយុវជន កក្រក ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្រោមប្រធានបទ “ ការសង្គ្រោះបឋម”។
អបអរបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានប្រារព្ធធ្វើពិធីសង្ត្រានពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NIB
Friday/April/2018 10:25:19am
ដើម្បីអបអរបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានប្រារព្ធធ្វើពិធីសង្ត្រានពាណិជ្ជសាស្ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ០៧ យប់ ដោយមានការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តរហូតដល់ចប់កម្មវិធី
អបអរសាទរពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់
បញ្ចូលដោយ: NIB
Monday/March/2018 22:27:16pm
ថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានប្រារព្វពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ ចំនួន ២៦៧៥ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីធីត
បញ្ចូលដោយ: NIB
Wednesday/March/2018 10:28:17am
នៅថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំនិស្សិត សាស្រ្តាចារ្យ ទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីធីត ក្នុងគោលបំណងឲ្យនិស្សិតឆ្លុះបញ្ចាំងពីចំណេះដឹងដែលទទួលបាននៅវិទ្យាស្ថាន និងការអនុវត្តផ្ទាល់នៅរោងចក្រ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារពពិធី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០១៨ ខួបលើកទី១០៧ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ"។
បញ្ចូលដោយ: NIB
Monday/March/2018 19:29:25pm
នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារពពិធី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០១៨ ខួបលើកទី១០៧ ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ" ក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
សេចក្តីជូនដំណឹងស្តីពីការលើកថ្ងៃប្រារព្ធពិធីប្រគល់សញ្ញាបត្រ
បញ្ចូលដោយ: NIB
Friday/March/2018 22:29:25pm
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រសូមជូនដំណឹងដល់ប្អូនៗនិស្សិតជ័យលាភីដែលបានបញ្ចប់ឆ្នាំសិក្សា២០១៤-២០១៦ ឱ្យបានជ្រាបថា ពិធីប្រគល់សញ្ញាបត្រដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានលើកទៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វិញ ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមប្អូនៗ ជ្រាបជាព័ត៍មាន។
វិទ្យាស្ថានមានរៀបចំកម្មវិធីស្វាគមន៍គណប្រតិភូមកពីប្រទេសកូរ៉េ
បញ្ចូលដោយ: NIB
Thursday/February/2018 16:17:08pm
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ វិទ្យាស្ថានមានរៀបចំកម្មវិធីស្វាគមន៍គណប្រតិភូមកពីប្រទេសកូរ៉េ ដែលមានការអញ្ជីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំបុគ្គលិក មន្រ្តីរាជការ និងសាស្រ្តាចារ្យព្រមទាំងនិស្សិតវិទ្យាស្ថានសរុបចំនួនជាង២០០នាក់។ ក្នុងនោះដែរគណប្រភូកូរ៉េបានឧត្ថម្ភថវិកាចំនួន២០០$ដល់វិទ្យាស្ថាន និងឧបត្ថម្ភសម្ភារៈមួយចំនួនដល់និស្សិត និងមន្រ្តី សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ។
សេចក្តីជូនដំណឹងស្តីពីពិធីប្រគល់សញ្ញាបត្រ ដល់ប្អូនៗនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់
បញ្ចូលដោយ: NIB
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រសូមជម្រាបជូនដំណឹងដល់ប្អូនៗដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់សញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ២០១៤ ២០១៥ និង២០១៦ វិទ្យាស្ថាននឹងធ្វើពិធីប្រគល់សញ្ញាបត្រនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ។ ដូចនេះសូមអញ្ជើញប្អូនៗនិស្សិតមកទាក់ទងវិទ្យាស្ថានដើម្បីទទួលព័ត៌មានចាប់ពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨ ។
< Prev12345678910111213141516171819202122232425Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម