ខ្មែរខ្មែរ EnglishEnglish
NIB Logo
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ National Institute of Business
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
សេចក្តីជូនដំណឹងស្ដីពីការសិក្សាតាមប្រព័ន្ធ Online របស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NiB
Tuesday/April/2020 02:13:07am
សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកវិស្សមកាលតូចរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NIB
Sunday/March/2020 13:10:21pm
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត សូមជម្រាបជូនដំណឹងដល់ប្អូនៗ សិស្ស-និស្សិតគ្រប់កម្រិតសិក្សាឱ្យបានជ្រាបថា វិទ្យាស្ថានអនុញ្ញាតឱ្យចាប់ផ្តើមវិស្សមកាលតូចចាប់ពីថ្ងៃ ចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ អាស្រ័យហេតុនេះ សូមប្អូនៗ សិស្ស-និស្សិតគ្រប់កម្រិតទាំងអស់នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តជ្រាបជាព័ត៌មាន ហើយកាលបរិច្ឆេទចូលរៀនវិញ វិទ្យាស្ថាននឹងជូនដំណឹងនៅពេលក្រោយ។
ប្រតិភូអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះអធិការកិច្ចនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពាណិជ
បញ្ចូលដោយ: NiB
Thursday/March/2020 09:13:53am
នាថ្ងៃពុធ៣រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។ នៅសាលប្រជុំរបស់ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួល ប្រតិភូអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងមកបំពេញ បេសកម្ម ដឹកនាំដោយ ឯកឧត្តម ម៉ន ទ្រីយ៉ា រដ្ឋលេខាធិការ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សកម្មភាពប្រលងប្រចាំខែរបស់សិក្ខាកាមរៀនភាសាកូរ៉េ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NiB
Saturday/March/2020 11:12:58am
ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំប្រលងប្រចាំខែរបស់សិក្ខាកាមរៀនភាសាកូរ៉េ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត បានទទួលជួបពិភក្សាការងារជាមួយក្រុមការងាររបស់ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា)
បញ្ចូលដោយ: NIB
Thursday/March/2020 07:39:43am
ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត បានទទួលជួបពិភក្សាការងារជាមួយក្រុមការងាររបស់ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) ស្តីអំពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តទៅសិក្សានៅ MAHIDOL UNIVERSITY INTERNATIONAL COLLEGE នៃព្រះរាជាណាចក្រថៃ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធខួបលើកទី១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២០
បញ្ចូលដោយ:
Friday/February/2020 15:55:35pm
នៅព្រឹកថ្ងៃ សុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានប្រារព្ធខួបលើកទី១០៩ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២០ ក្រោមប្រធានបទ <មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ> ក្រោមអធិបតីភាព ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថាន និងមានការចូលរួមពី មន្ត្រី បុគ្គលិក សាស្រ្តាចារ្យ ទាំងអស់ក្នុងវិទ្យាស្ថានផងដែរ
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានទទួលនិទ្ទេសល្អប្រសើរ ពីការវាយតម្លៃគុណភាពគ្រឹះស្ថាន
បញ្ចូលដោយ: NiB
Friday/February/2020 09:54:33am
អបអរសាទរវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានទទួលនិទ្ទេសល្អប្រសើរ ពីការវាយតម្លៃគុណភាពគ្រឹះស្ថានសិក្សាពីគណកម្មាធិការវាយតម្លៃរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសិក្ខាកាមសិក្សាដោយឥតបង់ថ្លៃ
បញ្ចូលដោយ: NiB
Friday/February/2020 07:53:15am
សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសិក្ខាកាមសិក្សាដោយឥតបង់ថ្លៃក្រោមគម្រោងកម្មវិធីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់វគ្គបណ្ដុះបណ្ដាលតាមរយៈថវិកាទ្រទ្រង់គ្រឹះស្ថានឆ្នាំ២០២០
សមាជិកយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យស្ថានជាតិពាណិជ្ជសាស្ត្រទទួលការបណ្តុះបណ្តាលការសង្រ្គោះបឋម
បញ្ចូលដោយ: NIB
Tuesday/February/2020 08:40:20am
នៅថ្ងៃ ចន្ទ ២ រោច ខែមាឃ ឆ្នាំចរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិកយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យស្ថានជាតិពាណិជ្ជសាស្ត្រទទួលការបណ្តុះបណ្តាលការសង្រ្គោះបឋម ដែលដឹកនាំដោយមន្ត្រីកាកបាតក្រហម លោកស្រី អ៊ូ ព្រំសុធារី នាយិការង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងនិស្សិតសមាជិកយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាស្ថានចំនួន ៥០ នាក់បានចូលរួមក្នុងគោលបំណងសិក្សាពីការសង្រ្គោះបឋមដើម្បីទទួលបានចំណេះដឹងបន្ថែម។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានផ្ញើរលិខិតរំលែកទុក្ខដល់សាលកវិទ្យាល័យជាដៃគូនៅប្រទេសចិន ពីការរាតត្បាតពីវីរុស Corona
បញ្ចូលដោយ: NIB
Friday/February/2020 09:01:45am
ដោយសានៅប្រទេសចិនកំពុងតែទទួលរងនូវការរាតត្បាតពីវីរុស Corona ដែលបណ្តាលឱ្យមានប្រជាជនមួយបានទទួលរងនូវមរណៈភាព និងកំពុងឆ្លងរាលដាលដល់ប្រជាជនចិនមួយចំនួនទៀត ដូចនេះក្នុងនាមវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រដែលមានភាពជាដៃគូដល់សាកលវិទ្យាល័យមួយចំនួននៅប្រទេសចិននោះដែរ សូមចូលរួមធ្វើការរំលែកទុក្ខផងដែរនូវការរងគ្រោះនូវជំងឺដ៏កាចសាហាវមួយនេះ។
< Prev12345678910111213141516171819202122232425Next