សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនិងវិទ្យាល័យសុខអានគិរីវង់បានជួបពិភាក្សា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា
បញ្ចូលដោយ: NIB
07-October-2022 15:52:59pm
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានទទួលជួបពិភាក្សាជាមួយ លោកនាយក និងលោកគ្រូ-អ្នកគ្រូវិទ្យាល័យសុខអានគិរីវង់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
លោកស្រី អ៊ូ​ ព្រំសុធារី​ នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងសហការី​ តំណាឱ្យឯកឧត្តមនាយក​ រួម​ទាំង​ប្អូន​ៗនិស្សិត ក្រុម១៨ យុវជនសសយក ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បាននាំយកបច្ច័យរបស់វិទ្យាស្ថា
បញ្ចូលដោយ: NIB
01-October-2022 15:25:54pm
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ លោកស្រី អ៊ូ​ ព្រំសុធារី​ នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងសហការី​ តំណាឱ្យឯកឧត្តមនាយក​ រួម​ទាំង​ប្អូន​ៗនិស្សិត ក្រុម១៨ យុវជនសសយក ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បាននាំយកបច្ច័យរបស់វិទ្យាស្ថាននិង​បច្ច័យខាងក្រុមសមាគមន៍និស្សិតរៃអង្គាស​ រួម​ទាំង​បច្ច័យប្អូនៗនិស្សិតបន្ទប់ថ្នាក់B9ព្រឹក​ផផ្ទាល់និងគ្រូបង្រៀនថ្នាក់នេះផ្ទាល់​ សរុប​ទាំងអស់​បានចំនួន​ 1,96,3,500រៀល​ (1លានកៅសិបប្រាំមួយម៉ឺន​ បីពាន់ប្រាំរយរៀល) យកទៅចូលបុណ្យ៧ថ្ងៃ​សព​និស្សិត​ វិសាល​ រក្សា ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តហើយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅភូមិ​ទួលកី​ សង្កាត់​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។
ការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៧ ២៦ និងបរិញ្ញាបត្ររងជំនាន់ទី៣២
បញ្ចូលដោយ:
នៅថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសានៃការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៧ ២៦ និងបរិញ្ញាបត្ររងជំនាន់ទី៣២។
លោក ទួច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រ និងសហគ្រាស នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតចំនួន35នាក់ ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Comin Khmere Co.Ltd។
បញ្ចូលដោយ:
16-September-2022 13:27:24pm
ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ទួច ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងរោងចក្រ និងសហគ្រាស នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនាំសាស្រ្តាចារ្យ និងនិស្សិតចំនួន35នាក់ ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Comin Khmere Co.Ltd។ គោលបំណង÷ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀននៅវិទ្យាស្ថានទៅនឹងការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន។ លទ្ធផលទទួលបាន÷ ១.ស្គាល់ពីប្រវត្តិរបស់ក្រុមហ៊ុន ២.រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ៣.ផលិតផល និងសេវាកម្ម ៤.ច្បាប់ និងលក្ខន្តិកៈមួយចំនួនពេលបំពេញការងារ ៥.សកម្មភាពអនុវត្តន៍ការងារនៅក្នុងក្រុមហ៊ុនផ្ទាល់
ក្រុមហ៊ុន AEON CAMBODIA Co.Ltd សហការជាមួយ NEA បានមកធ្វើសិក្ខាសាលាជ្រើសរើសបុគ្គលិកនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
បញ្ចូលដោយ: NIB
13-September-2022 11:24:46am
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិឈានចូលទីផ្សារការងារ ដោយសហការជាមួយភ្នាក់ងារជាតិមុខរបរនិងការងារ និងក្រុមហ៊ុនAEON CAMBODIA Co.Ltd។ ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម តឹប អឿន បានមានមតិលើកឡើងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បាននិងកំពុងផ្តល់ឱកាសដល់និស្សិតទាំងអស់ទទួលបានទាំងចំណេះដឹង និងប្រាក់ចំណូល ដោយនិស្សិតរបស់យើងរៀនផង និងធ្វើការផង។ ឯកឧត្តមក៏បានបន្ថែមទៀតថា ប្អូនៗនិស្សិតទាំងអស់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីចាប់យកឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់។
លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនិស្សិតចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន កូកា-កូឡា
បញ្ចូលដោយ: NIB
09-September-2022 15:19:54pm
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានដឹកនិស្សិតចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន កូកា-កូឡា ដើម្បីស្វែងយល់ពីការប្រើជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទៅលើទំនើបកម្មនៃដំណើរការរោងចក្រផលិតភេសជ្ជៈ។​
ពិធីផ្សព្វផ្សាយស្តីពី ប្រវត្តិ និងតួនាទីភារកិច្ចរបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨)
បញ្ចូលដោយ:
25-August-2022 17:34:16pm
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន ប្រធានកិត្តិយស ប្រចាំវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានស្វាគមន៌ និងចូលរួមពិធីផ្សព្វផ្សាយស្តីពី ប្រវត្តិ និងតួនាទីភារកិច្ចរបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) និងសកម្មភាពផ្សារភ្ជាប់សង្គម ក្រោមអធិបតីភាព ឯកឧត្តម ថង សាម៉ុន អនុប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨)។
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី12នៃវិទ្យាល័យក្រាំងស្លា
បញ្ចូលដោយ: NIB
18-August-2022 01:19:11pm
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី12នៃវិទ្យាល័យក្រាំងស្លា និងយុវជនឃុំចារ ចំនួន 122នាក់។
អបអរសាទរ ពិធីប្រកាសប្រធានកិត្តិយស ជនបង្គោល និងប្រធានសាខារបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:
បញ្ចូលដោយ:
02-August-2022 10:13:59am
ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រកាសប្រធានកិត្តិយស ជនបង្គោល និងប្រធានសាខារបស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:
ដំណើរកំសាន្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តមកកាន់ខេត្តព្រះសីហនុ
បញ្ចូលដោយ:
31-July-2022 05:43:23am
ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសា្រស្រ្ត បានរៀបចំដំណើរកំសាន្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ មកកាន់ខេត្តព្រះសីហនុ។
< Prev123456789101112131415161718192021222324Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
  វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម