សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ពិធីអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និង ក្រុមហ៊ុន CamHR
បញ្ចូលដោយ: NIB
Saturday/December/2017 07:59:40am
នៅថ្ងៃ សុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និង Mr. Sunny Wen, Managing Director of CamHR បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និង ក្រុមហ៊ុន CamHR។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨
បញ្ចូលដោយ: NIB
Tuesday/December/2017 15:21:50pm
នៅថ្ងៃ អង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ វិទ្យាស្ថាជាតិពាណិជ្ជសាស្រ្តបានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧ - ២០១៨ ក្រោមអធិបតីភាពឯឧត្តម តឹប អឿន នាយកវិទ្យាស្ថាន។ នៅក្នុងពិធីនេះដែរ ឯកឧត្តមនាយកក៏បានមានមតិសំណេះសំណាលជាមួយប្អូននិស្សិតដែលមកទទួលយកការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សានៅវិទ្យាស្ថាន និងបានផ្តល់ដំបូលន្មាននិងអនុសាសន៍ល្អៗ ដល់ប្អូនៗ ផងដែរ និងចុងបញ្ចប់វិទ្យាស្ថានក៏មានពិធីចែកប័ណ្ណសរសើរដល់ប្អូនៗ និស្សិតវិទ្យស្ថានដែលបានចូលរួមប្រគួតប្រជែងជំនាញព័ត៌មានវិទ្យា ដែលទទួលបានចំណាត់ថ្នាក់ល្អផងដែរ។
សេចក្តីជូនដំណឹង
បញ្ចូលដោយ: NIB
Thursday/November/2017 09:53:36am
ការិយាល័យសិក្សា នៃវិទ្យាស្ថាជាតិពាណិជ្ជសាស្រ្ត សូមជម្រាបជូនដល់ប្អូនៗដែលបានមកដាក់ពាក្យសុំប្រឡងអាហារូបករណ៍ និងរៀនបង់ថ្លៃ ជំនាញភាសាអង់គ្លេស នៅវិទ្យាស្ថាន សូមប្អូនៗអញ្ជើញមកប្រឡងតេស្តសមត្ថភាពនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ នាទី ព្រឹក ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងមហាវិទ្យាល័យគ្រប់គ្រងទីក្រុងឆុងឈីង(ប្រទេសចិន) បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា
បញ្ចូលដោយ: NIB
Thursday/November/2017 23:39:43pm
នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និង មហាវិទ្យាល័យគ្រប់គ្រងទីក្រុងឆុងឈីង(ប្រទេសចិន) បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា។ អនុស្សរណៈដែលក្នុងគោលបំណងធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងគុណភាព ភាពជាដៃគូររបស់វិទ្យាស្ថានជាមួយបណ្តាប្រទេសនានា។
ពិធីសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បញ្ចូលដោយ: NIB
Tuesday/October/2017 07:43:10am
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំណេះសំណាលជាមួយបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក្រោមប្រធានបទ "ផលិតភាព និងការប្រើប្រាស់ជំនាញទន់"។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមការតាំងពិពរណ៍ការងារនិងផលិតភាពជាតិ
បញ្ចូលដោយ: NIB
Friday/October/2017 21:13:10pm
នៅថ្ងៃទី២៧ ២៨ ខែតុលា ឆ្នាំ២០១៧ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមការតាំងពិពរណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ២០១៧ នៅមផ្ឈមណ្ឌលពិពរណ៍កោះពេជ្រ ដើម្បីផ្តល់ព័ត៌មានដល់ប្អូននិស្សិតដើម្បីមានឱកាសស្វែងរកការងារធ្វើ និងប្អូនៗដែលទើបប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិជ្រើសរើសគ្រឺះស្ថានឧត្តមសិក្សាដើម្បីបន្តការសិក្សា។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមការតាំងពិពរណ៍សាកលវិទ្យាល័យនៅកោះពេជ្រ
បញ្ចូលដោយ: NIB
Sunday/October/2017 14:41:25pm
នៅថ្ងៃទី១៤ ១៥ ខែតុលា ឆ្នាំ២០១៧ វិទ្យស្ថានជាតិពាណិជ្ជសាស្ត្របានចូលរួមការតាំងពិពរណ៍សាកលវិទ្យាល័យនៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្រ ក្នុងគោលបំណងផ្សព្វផ្សាយនូវកម្មវិធីសិក្សាដែលវិទ្យាស្ថានបានបណ្តុះបណ្តាលទៅដល់ប្អូនៗសិស្ស-និស្សិត ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយកភូមិថ្មីៗ ដើម្បីសិក្សាបន្តថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង
ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានផ្តល់រង្វាន់ជាថវិកាដល់និស្សិតជយលាភី
បញ្ចូលដោយ: NIB
Monday/October/2017 14:41:25pm
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានផ្តល់រង្វាន់ជាថវិកាដល់និស្សិតជយលាភី និងអ្នកចូលរួមក្នុងកម្មវិធីសំណួរចម្លើយពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។
សកម្មភាពការលក់ពាក្យ និងផ្តល់ព័ត៌មានសិក្សាដល់ប្អូនៗដែលមកសួរព័ត៌មាននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NIB
Tuesday/September/2017 10:18:23am
ក្រោយពីកាប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសិស្សជាច្រើនមកសួរព័ត៌មាន និងទទួលយកការសិក្សាបន្តនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯ.ឧ តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអញ្ជើញមកពីក្រុមហ៊ុនជប៉ុន
បញ្ចូលដោយ: IT
Tuesday/September/2017 21:48:27pm
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯ.ឧ តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអញ្ជើញមកពីក្រុមហ៊ុនជប៉ុន។
< Prev12345678910111213141516171819202122232425Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម