សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀនវគ្គចុងក្រោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤.......
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ >> ព័ត៌មាន
ឯកឧត្តម តឹប អៀន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានជួបប្រជុំជាមួយក្រុមអធិការកិច្ចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បញ្ចូលដោយ: NIB
Friday/September/2020 15:00:15pm
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំរបស់វិទ្យាស្ថានជាតិពាណិជ្ជ​​​ សាស្ត្រ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងសហការីបានទទួលជួបប្រជុំជាមួយក្រុមការងារអធិការកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានធ្វើការប្រជុំបូកសរុបប្រចាំខែ និងកម្មវិធីប្រឡងបញ្ចប់ឆមាសទី២ ក្រោមអធិបតីភាពឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថាន
បញ្ចូលដោយ: NIB
Wednesday/August/2020 09:54:11am
នៅព្រឹកថ្ងៃ ពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានបានដឹកនាំការប្រជុំជាមួយប្រធាន អនុប្រធាន ការិយាល័យ ដេប៉ាតតឺមង់ នៃវិទ្យាស្ថាន អំពីការបូកសរុបការងារប្រចាំខែ និងកម្មវិធីប្រឡងបញ្ចប់ឆមាសទី២ របស់និស្សិតគ្រប់ជំនាន់។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានបើកកិច្ចប្រជុំស្តីពី និតិវិធីនៃការប្រឡងឆមាស និងប្រឡងបញ្ចប់ការសិក្សានិស្សិតក្រោមអធិបតីភាពឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថាន
បញ្ចូលដោយ:
Thursday/July/2020 16:45:53pm
នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានបើកកិច្ចប្រជុំមួយ ជាមួយប្រធាន អនុប្រធានការិយាល័យ ដេប៉ាតតឺមង់ ស្តីពីការប្រឡង ឆមាស និងប្រឡងបញ្ចប់ការសិក្សានិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ISO 9001:2015 ពីចក្រភពអង់គ្លេស
បញ្ចូលដោយ:
Saturday/July/2020 21:00:46pm
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ISO 9001:2015 ពីចក្រភពអង់គ្លេស។ គោលដៅរបស់វិទ្យាស្ថានគឺ និស្សិតមាន សមត្ថភាព ការងារ និងប្រាក់ចំណូល។
នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងសហការីបាននាំយកនូវបច្ច័យរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក រួមទាំងថវិកាមូលនិធិវិទ្យាស្ថាន ទៅចូលបុណ្យសពនិស្សិតឈ្មោះ ឈាង ឈង រៀនឆ្នាំទី៤
បញ្ចូលដោយ: NiB
Saturday/June/2020 07:34:24am
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនិងសហការីបាននាំយកនូវបច្ច័យរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក រួមទាំងថវិកាមូលនិធិវិទ្យាស្ថាន ទៅចូលបុណ្យសពនិស្សិតឈ្មោះ ឈាង ឈង រៀនឆ្នាំទី៤ ឆមាសទី២នៅបន្ទប់ C3 វេនយប់ ជំនាញ ធនាគារ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ។
ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ចូលរួមស្តាប់ពិធីសំណេះសំណាលតាមប្រព័ន្ធបញ្ជូនសម្លេងពីចម្ងាយ(អាកូម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំ
បញ្ចូលដោយ: NiB
Wednesday/June/2020 22:33:42pm
ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ចូលរួមស្តាប់ពិធីសំណេះសំណាលតាមប្រព័ន្ធបញ្ជូនសម្លេងពីចម្ងាយ(អាកូម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ និងគ្រឹះស្ថានទូទាំងប្រទេស នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈ​ លេីក​ទី​៣​ ឆ្នាំ​២០២០​ ក្រោម​ប្រធាន​បទ​ "TVET ធ្វើ​ឱ្យជីវិតកាន់តែប្រសើរ, TVET For Better Life​"​
បញ្ចូលដោយ: NiB
Saturday/June/2020 15:25:58pm
អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​ និង​វិជ្ជាជីវៈ​ លេីក​ទី​៣​ ឆ្នាំ​២០២០​ ក្រោម​ប្រធាន​បទ​ "TVET ធ្វើ​ឱ្យជីវិតកាន់តែប្រសើរ, TVET For Better Life​"​ សូម​រង់ចាំ​តាមដាន​នៅ​លើ​ Facebook page​ របស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត នៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០២០​ ចាប់​ពី​ម៉ោង​ ៨.៣០នាទី​ព្រឹក!
សេចក្តីជូនដំណឹងស្ដីពីការសិក្សាតាមប្រព័ន្ធ Online របស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NiB
Tuesday/April/2020 02:13:07am
សេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកវិស្សមកាលតូចរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
បញ្ចូលដោយ: NIB
Sunday/March/2020 13:10:21pm
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត សូមជម្រាបជូនដំណឹងដល់ប្អូនៗ សិស្ស-និស្សិតគ្រប់កម្រិតសិក្សាឱ្យបានជ្រាបថា វិទ្យាស្ថានអនុញ្ញាតឱ្យចាប់ផ្តើមវិស្សមកាលតូចចាប់ពីថ្ងៃ ចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ អាស្រ័យហេតុនេះ សូមប្អូនៗ សិស្ស-និស្សិតគ្រប់កម្រិតទាំងអស់នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តជ្រាបជាព័ត៌មាន ហើយកាលបរិច្ឆេទចូលរៀនវិញ វិទ្យាស្ថាននឹងជូនដំណឹងនៅពេលក្រោយ។
ប្រតិភូអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះអធិការកិច្ចនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពាណិជ
បញ្ចូលដោយ: NiB
Thursday/March/2020 09:13:53am
នាថ្ងៃពុធ៣រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។ នៅសាលប្រជុំរបស់ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ថ្នាក់ដឹកនាំវិទ្យាស្ថាន បានទទួល ប្រតិភូអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងមកបំពេញ បេសកម្ម ដឹកនាំដោយ ឯកឧត្តម ម៉ន ទ្រីយ៉ា រដ្ឋលេខាធិការ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
< Prev12345678910111213141516171819202122232425Next

វិញ្ញាបនបត្រទទួលស្គាល់
ISO 9001-2015

វិញ្ញាបនបត្រធានាគុណភាព

គណៈកម្មាធិការទទួលស្គាល់គុណភាព
អប់រំកម្ពុជា(ACC)

គេហទំព័រការងារ
www.nea.gov.kh
www.topjobcambodia.com
www.everjobs.com.kh
www.hrcambodia.com
www.hrinc.com.kh
www.cra.com.kh
www.cambodia-job.com
www.bongthom.com
Flag Counter
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម