សេចក្កីជូនដំណឹងដល់ប្អូនៗថ្នាក់ទី១២ ដែលទើបប្រឡង ឱ្យបានជ្រាបថា វិទ្យាស្ថានចាប់ផ្តើមចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃនេះតទៅ ចូលរៀននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥.......
ព័ត៌មាននិងព្រឹត្តិការណ៍ >>
ក្រុមហ៊ុន AEON CAMBODIA Co.Ltd សហការជាមួយ NEA បានមកធ្វើសិក្ខាសាលាជ្រើសរើសបុគ្គលិកនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ដាក់បញ្ចូលដោយ: NIB
13-September-2022 11:24:46am
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្បត្តិឈានចូលទីផ្សារការងារ ដោយសហការជាមួយភ្នាក់ងារជាតិមុខរបរនិងការងារ និងក្រុមហ៊ុនAEON CAMBODIA Co.Ltd។ ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម តឹប អឿន បានមានមតិលើកឡើងថា វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បាននិងកំពុងផ្តល់ឱកាសដល់និស្សិតទាំងអស់ទទួលបានទាំងចំណេះដឹង និងប្រាក់ចំណូល ដោយនិស្សិតរបស់យើងរៀនផង និងធ្វើការផង។ ឯកឧត្តមក៏បានបន្ថែមទៀតថា ប្អូនៗនិស្សិតទាំងអស់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីចាប់យកឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់។


វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ
National Institute Of Business
ទំនាក់ទំនងលេខទូរសព្ទ: 012 606 572, 012 853 030, 011 722 188
អ៊ីមែល:tepoeuntvet@gmail.com
គ្រប់គ្រងដោយដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
ទំនាក់ទំនងបណ្ដាញសង្គម