សាស្រ្តាចារ្យ និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានចុះទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនRMA (Cambodia) Co.,Ltd.
ដាក់បញ្ចូលដោយ: NIB
Thursday/February/2020 20:39:43pm
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ូ ព្រំសុធារី ជានាយិការរងរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបានដឹកនាំសាស្រ្តាចារ្យចំនួន០៤រូប និងនិស្សិតចំនួន២២រូបទៅចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនRMA (Cambodia) Co.,Ltd.ដែលជាក្រុមហ៊ុនលក់រថយន្តFord និងផលិតផលផ្សេងៗទៀត ក្នុងគោលបំណងឱ្យនិស្សិតទទួលបានចំណេះដឹងដូចជា របៀបដំណើរការអនុវត្តការងារជាក់ស្តែង តម្រូវការធនធានមនុស្ស និងទីផ្សារលក់របស់ក្រុមហ៊ុន។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន RMA (Cambodia) Co.,Ltd. បានផ្តល់ឱកាសដល់និស្សិតរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តនៅឱកាសការងារ និងការចុះកម្មសិក្សា ព្រមទាំងផ្តល់ឱ្យនិស្សិតទទួលបានទំាងចំណេះធ្វើ បទពិសោធន៍ និងចំណូលបន្ថែមទៀត។